Wednesday, August 19, 2020

ហេតុអ្វីការសន្សំប្រាក់មានសារៈសំខាន់សម្រាប់និសិ្សត?


ហេតុអ្វីការសន្សំប្រាក់មានសារៈសំខាន់សម្រាប់និសិ្សត?

ចូលមកដល់មហាវិទ្យាល័យគឺជាការចាប់ផ្ដើមនូវជំពូកថ្មីនៃជីវិតរបស់យើងរាល់គ្នា។ វាពិតជាពិបាកសម្រាប់យើងរាល់គ្នាក្នុងការយល់ដឹងអំពីប្រាក់។ ប៉ុន្តែកុំព្រួយអី ថ្ងៃនេះFocus Coffee Plus នឹងចែកចាយគំនិតខ្លះៗ៖
  • កាន់តែឆាប់គ្រប់គ្រងប្រាក់កាន់តែឆាប់មាន
នៅពេលអ្នកនៅក្មេងវាស្រួលទេក្នុងការគិត មិនចាំបាច់ចាប់ផ្ដើមគ្រប់គ្រងប្រាក់ក៏បាន អ្នកប្រហែលជាគិតហើយថាអ្នកនៅសល់ពេលជាច្រើនទៀតដើម្បីសន្សំវា ប៉ុន្ដែសូមចងចាំថា វាមិនចេះយឺតទេក្នុងការឆាប់ធ្វើវា។
  • ចំណាយឲ្យបានតិចជាងចំណូល
នៅប្រទេសកម្ពុជាយើង និសិត្សភាគច្រើនមិនចង់ចាប់ផ្ដើមមានការងារក្នុងពេលសិក្សាទេលុះត្រាតែបញ្ចប់ការសិក្សាជាមុនសិន។​ បើអញ្ចឹង ប្រសិនបើម្ដាយឪពុករបស់អ្នកផ្ដល់ប្រាក់ដល់អ្នក $20 នៅក្នុងមួយអាទិត្យ អ្នកគួតែចំណាយប្រាក់ត្រឹមតែ​ $10 ទៅ $15 ទៅបានហើយ ជាជាង​ចាយទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកមានការងារធ្វើក្នុងពេលរៀនសូត្រ អ្នកអាចធ្វើតាមវិធីខាងលើបានដូចគ្នា។​
  • ចាប់ផ្ដើមធ្វើការសន្សំប្រាក់ឲ្យក្លាយទៅជាទម្លាប់
ដំបូងអ្នកនឹងជួបការលំបាកនៅពេលសន្សំ ពីព្រោះអ្នកមានរបស់ជាច្រើនដែលអ្នកចង់ទិញ ប៉ុន្តែនៅពេលដែលអ្នកផ្ដាច់ជ្ញាចិត្តធ្វើវាលុះត្រាតែតែវាក្លាយជាទម្លាប់ទៅនោះអ្នកនឹងបានជោគជ័យ មិនត្រឹមតែប៉ុនោះទេ អ្នកនឹងសល់ប្រាក់មួយចំនួនធំបន្ទាប់ពីបញ្ចប់ការសិក្សា។


តើទីតាំងរកស៊ីពិតជាសំខាន់មែនឬ?


តើទីតាំងរកស៊ីពិតជាសំខាន់មែនឬ?



អាជីវកម្ម ឬ ក្រុមហ៊ុនណាក៏ដូច ក្រុមហ៊ុនណាដែរ យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបី ជួលអគាសម្រាប់ធ្វើជាការិយាល័យក៏ដោយ ក៏នៅតាមបណ្ដោយផ្លូវធំដែរ។ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ មិនទៅរកអាគារ ឬ ដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ ? ថ្ងៃនេះក្រុមហ៊ុន Focus Coffee Plus នឹង ចែករំលែកចំនេះដឹងចខ្លះដ៏លោកអ្នក។

១. ធ្វើអោយអាជីវកម្មរបស់មានគេស្គាល់ច្រើន.

ការពិតណាស់ បើអាជិវកម្ម ហាងទំនិញ ផ្សេងៗតែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និង ដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជាអ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀកបំពាក់នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។ វាធ្វើអោយអតិថិជនរបស់អ្នកងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬ កន្លែងមានពេញនិយមសម្រាប់ការបើកអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដំណើរផ្លូវកាត់ច្រើន វាធ្វើអោយអតិថិជនរបស់អ្នកដឹង និង ស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។

២. លក់ដាច់


បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។ ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬ សាច់ញាតិ កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬ ទិញ ទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំ ក្រុមហ៊ុន របស់អ្នក បើពួកគេមានមិត្ត ឬ សាច់ញាតិមានតម្រូវការ ទិញផលិតផលរបស់អ្នកនោះ ព្រោះពួកគេងាយស្គាល់បើ អតិថិជនរបស់ណែនាំប្រាប់ ពួកគេអាចមករកបានដោតខ្លួនឯង ដោយមិនចាំបាច់អោយផែនទីមើលនោះទេ។ ធម្មតាទេបើមានទីតាំងអតិថិជនងាយស្រួលរកនិងមកជួយជាវច្រើន។

ទីតាំងអាជីវកម្ម គឺជាផ្នែកសំខាន់មួយសម្រាប់ម្ចាស់អាជីវកម្ម គ្រប់រូបត្រូវតែគិតដល់ ហើយនឹងស្វែងរកទីតាំងដែលសាកសម និង ប្រភេទអាជីវកម្មដូចគ្នា៕


ធ្វើយ៉ាងណាទើបកូនខ្ញុំចេះសន្សំប្រាក់?


ធ្វើយ៉ាងណាទើបកូនខ្ញុំចេះសន្សំប្រាក់?


អ្នកប្រហែលជាធ្លាប់លឺគេនិយាយលេងថា៖«លុយមិនសំខាន់ តែសំខាន់គឺអត់លុយ»។ ការយល់ដឹងអំពីការសន្សំប្រាក់ អាចជួយអោយការរស់នៅមានភាពល្អប្រសើរឡើង។​ អ្នកប្រហែលធ្លាប់គិតថា​ បើកាលពីនៅក្មេង​មានអ្នកណាម្នាក់ជួយ បង្រៀនពីវិធីសន្សំប្រាក់ បច្ចុប្បន្ននេះអ្នកប្រហែលជាមានប្រាក់ច្រើនជាងនេះ។​
ការចំណាយតែងស្រួលជាងការសន្សំ។​ ដើម្បីសន្សំយើងត្រូវការពេលវេលាយូរ ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តជាខ្លាំង។​ ដូចនេះ​ ដើម្បីអោយកូនរបស់លោកអ្នកធំឡើង ជាមួយទំលាប់ល្អ, ពួកគេត្រូវរៀនសន្សំពីពេលបច្ចុប្បន្ន។
បែងចែកអោយដាច់ ការចង់បាន និង តម្រូវការ៖ 
ពន្យល់កូនរបស់អ្នកពីភាពខុសគ្នាររវាងការចង់បាន និង តម្រូវការ។ ហើយហេតុអ្វី តម្រូវការ មានសារៈសំខាន់ជាង។ តម្រូវការចាំបាច់របស់មនុស្សមានដូចជា អាហារសំរាប់បរិភោគ, សំលៀកបំពាក់សំរាប់គ្របដណ្តប់ ការពារពីភាពក្តៅត្រជាក់ និង ជំរកដើម្បីស្នាក់នៅការពារសុវិត្ថភាព។ មនុស្សមិនអាចរស់ដោយគ្មានរបស់ទាំងបីនេះបានឡើយ។ ហើយខុសគ្នារពីតម្រូវការ ការចង់បាន ជាអ្វីដែលមនុស្សចង់ បានបន្ថែម ដើម្បីអោយការរស់នៅមានភាពងាយស្រូលជាងមុន ដូចជា យានជំនិះ, អង្គរក្ស, គ្រឿងអលង្ការជាដើម។
កំណត់គោលដៅសន្សំជាមូយកូនរបស់អ្នក៖ 
អ្នកអាចជួយកូនអ្នក ដើម្បីកំណត់អ្វីដែលគេចង់បាន ឬ គោលបំណងចង់ធ្វើអ្វីមួយជាមួយកូនរបស់អ្នក ដូចជាអំពើសប្បុរសធម៌, ដំណើរកំសាន្តវិស្សមកាលទៅទីកន្លែងដែល កូនអ្នកចង់ទៅ, រឺទិញកុំព្យូទ័រសំរាប់ការសិក្សារបស់គេ។ អ្នកអាចជួយកូនៗរបស់អ្នក កំណត់រយះពេលនៃការសន្សំ ហើយចំនួនទឹកប្រាក់ដែលត្រូវសន្សំក្នុងមួយថ្ងៃ។​​ ការសន្សំលើកដំបូង អ្នកអាចកំណត់វត្ថុបំណងតូចៗសិនបានហើយ ដូចជាទិញអាវយឺត រី ស្បែកជើងមួយគូរ ដើម្បីអោយគាត់បានឃើញពីលទ្ធផលជាក់ស្តែងនៅការខិតខំប្រឹងប្រែងរបស់គាត់ ហើយទង្វើនេះ បានជួយលើកទឹកចិត្តកូនអ្នកក្នុងពេលក្រោយទៀត។​​
បង្រៀនពួកគេឲ្យសន្សំប្រាក់ដែលសល់៖
 កូនដែលនៅក្នុងបន្ទុកឪពុកម្ដាយគឺចាំបាច់ត្រូវការទ្រទ្រង់និងឧបត្ថម្ភពីមាតាបិតាក្នុងការចាយវាយនានាប្រចាំថ្ងៃ។ ដូចនេះដើម្បីឲ្យពួកគេយល់ដឹងពីការសន្សំ អ្នកគួរឧស្សាហ៍ដាស់តឿននិងប្រៀនប្រដៅឲពួកគេចាយលុយមានកំណត់ ពោលគឺជម្រុញពួកគេឲ្យទុកមួយចំណែកនៃលុយសរុបដែលគេមាន ជាជាងចាយវាយទាំងស្រុង។ 


ចំណូលតិចតែសន្សំបានច្រើន


ចំណូលតិចតែសន្សំបានច្រើន


ការទទួលប្រាក់ចំណូលទាបគឺជាស្ថានភាពដ៏សែនពិបាកមួយដែលប្រជាជនរបស់យើងភាគច្រើនកំពុងជួបប្រទះ។រាល់ថ្ងៃវាហាក់បីដូចជាយើងតែងតែខ្វាយខ្វល់ជាមួយរឿងប្រាក់កាក់ដូចជាការបង់ថ្លៃជួលផ្ទះ ទិញម្ហូបឬគ្រឿងទេសជាដើម។ ទោះជាយ៉ាងណាក្ដីការសន្សំប្រាក់ទោះបីជាអ្នកមានចំណូលតិចក្ដីក៏អ្នកអាចសន្សំបានដែរ។ ប្រសិនបើអ្នកពិបាករកប្រាក់ចំណូលបានតិចហើយអ្នកកំពុងជួបនូវបញ្ហាទាំងនេះ ដូចច្នេះហើយទាំងនេះគឺជាចំណុចសំខាន់ៗដែលអាចជួយអ្នកបានក្នុងកំឡុងពេលពិបាកទាំងនេះ។
  • ថែរក្សានូវអ្វីដែលចាំបាច់ជាមុនសិន
នេះមានន័យថាអ្នកគួតែបង់ប្រាក់ឈ្នួលនិងអាហារជាមុន។ កាត់បន្ថយឬលុបចោលសេវាកម្មណាដែលមិនចាំបាច់ឬអ្នកមិនទាន់ត្រូវការនៅខណៈពេលនេះសិន។ ប្រសិនបើអ្នកបាត់បង់ការងារថែមទៀតតើអ្នកមានទ្រព្យណាដែលមិនចាំបាច់ដើម្បីលក់ដែរឬទេ? អ្នកអាចសាកមើលជុំវិញផ្ទះរបស់អ្នកថាមានអ្វីខ្លះដែលអ្នកមិនត្រូវការ។
  • ចាប់ផ្ដើមកាត់បន្ថយ
បន្ទាប់ពីអ្នកដឹងថាអ្វីដែលអ្នកកំពុងចំណាយអ្នកអាចកាត់បន្ថយបន្តិចម្ដងៗ។ អ្នកអាចកាត់បន្ថយវាទាំងស្រុងបានដើម្បីបន្ថយការចំណាយរបស់អ្នក។ ការកាត់បន្ថយចំណាយណាដែលមិនចាំបាច់ហើយនិងរកវិធីដែលមានតម្លៃសមរម្យ។ វាហាក់បីដូចជាបូជានៅពេលដំបូង ប៉ុន្តែពួកយើងអាចធានាបានថាវានឹងមានតម្លៃនៃការខំប្រឹងប្រែងរបស់អ្នក។
  • រកការងារក្រៅម៉ោងបន្ថែម
អ្នកអាចចំណាយពេលវេលាដែលទំនេររៀងរាល់ចុងសប្ដាហ៍ ធ្វើការនៅតាមហាងកាហ្វេ ឬបកប្រែអត្ថបទយកប្រាក់បាន។ បើអ្នកចេះភាសាច្បាស់អ្នកអាចធ្វើជាមគ្គុទេសទេសចរណ៍ឲ្យជនបរទេសបានយ៉ាងងាយ។


ចំណុចល្អនិងអាក្រក់នៃការធ្វើការផងរៀនផង


ចំណុចល្អនិងអាក្រក់នៃការធ្វើការផងរៀនផង



នៅពេលដែលអ្នកមកដល់វ័យជំទង់អ្នកចាប់ផ្ដើមអភិវឌ្ឍន៍ខ្លួនឯងនូវភាពឯករជ្យ។ ពួកគេក្លាយជាមនុស្សម្នាក់ដែលមានភាពទំនួលខុសត្រូវ​ជាមនុស្សពេញវ័យមួយរូប។ ការងារក្រៅម៉ោងគឺជាជម្រើសដំបូងដែលពួកគេកំពុងពិចារណា។ វាបានផ្ដល់ប្រាក់ចំណូលនិងអាចទទួលបាននូវបទពិសោធន៏មួយដ៏មានតម្លៃថែមទៀតផង។​ទាំងនេះគឺជាគុណសម្បត្តិនិងគុណវិបត្តិសម្រាប់សិស្សនិស្សិតដែលធ្វើការបណ្ដើរហើយរៀនបណ្ដើរ។ 
គុណសម្បត្តិ
  • ទទួលបានបទពិសោធន៏ ពួកគេបានស្វែងរកការងារនិងយល់ពីដំណើរការនៃការសំភាសន៍ នេះគឺជាបទពិសោធន៏ដែលមិនអាចកាត់ថ្លៃបានហើយវាក៏អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលសង្គមរបស់យើងសព្វថ្ងៃ។
  • មានទំនួលទទួលខុសត្រូវបានច្រើន អ្នកទទួលបានបទពិសោធន៍ជាក់ស្ដែងនិងភាពទទួលខុសត្រូវនៅក្នុងវិស័យការងារ ដែលសិស្សដ៏ទៃបានសិស្សស្វែងយល់ត្រឹមតែទ្រឹស្ដី។ ហើយវាងាយស្រួលសម្រាប់អ្នកសម្រាប់សរសេរលិខិតអមឯកសារ (cover letter) សម្រាប់ការងារនៅថ្ងៃអនាគតរបស់អ្នកផង។​
  • ទទួលបានការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ វាអាចឲ្យនិសិ្សតអាចបង់ថ្លៃសាកកវិទ្យាល័យដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការជំនួយពីគ្រួសាររបស់ពួកគេ។
  • រៀនអំពីជំនាញផ្ទាល់ខ្លួន ដើម្បីដោះស្រាយជាមួយប្រធាន បុគ្គលិករួមការងារ យុវវ័យត្រូវយល់ថាម្ចាស់ក្រុមហ៊ុនត្រូវការរកបុគ្គលិករបៀមម៉េចដូចជាការគោរពនិងទំនាក់ទំនងល្អនិងសមត្ថភាពក្នុងការធ្វើការជាមួយអ្នកដ៏ទៃ។
គុណវិបិត្ត
  • មិនសូវមានពេលវេលាសម្រាប់ស្វ័យសិក្សា៖ នៅពេលនោះ ទម្ងន់ការងារនិងពេលវេលាសម្រាប់ស្វ័យសិក្សាអាចមានការប៉ះពាល់គ្នាបើអ្នកមិនបានបែងចែកពេលវេលាបានល្អ។
  • ឆាប់មានសម្ពាធ៖ ធម្មតាពេលមានការងារធ្វើផង ហើយថែមទាំងការងារសាលាបន្ថែមពីលើទៀត នោះអ្នកនឹងឆាប់មានសម្ពាធ និងស្រ្តេសច្រើន។
  • ឧស្សាហ៍អវត្តមាន៖ ពេលខ្លះមេរបស់អ្នកអាចហៅទៅចូលរួមកិច្ចប្រជុំ ឬ​ធ្វើការថែមម៉ោង ដែលជានិច្ចជាការប៉ះពាល់ដល់អវត្តមាននៅសាលាជាដើម។


ធ្វើយ៉ាងណាទើបបានលុយច្រើន?


ធ្វើយ៉ាងណាទើបបានលុយច្រើន?



ការបង្កើតទ្រព្យសម្បត្តិចាប់ផ្ដើមដោយការរៀបចំគម្រោង។ ជីវិតមើលទៅហាក់បីដូចជាមិនដែលចេះចុះថ្លៃហើយការសន្សំក៏មិនថាចេះស្រួលដែរ។ ប្រជាជនខ្មែភាគច្រើនបានដឹងហើយថាគាត់ត្រូវតែចំណាយប្រាក់តិចជាងចំណូលរបស់គាត់ដើម្បីបង្កើតទ្រព្យសម្បត្តិ មិនថាគាត់បើកអាជីវកម្មក្ដីឬមួយក៏មានគម្រោងសន្សំប្រាក់។ ប៉ុន្តែធ្វើយ៉ាងម៉េច?
ទាំងនេះគឺជាវិធីទាំង3ដែលស្ពានបានធ្វើការស្រាវជ្រាវមកចែកចាយជា​មួយអ្នកទាំងអស់គ្នាដើម្បីបង្កើតទ្រព្យសម្បត្តិរបស់អ្នកបានឲ្យបានកាន់តែច្រើន។​ ហើយវិធីទាំងនេះសម្រាប់ប្រជាជនខ្មែរគ្រប់រូបមិនថាអ្នកឋិតនៅក្នុងវ័យណាទេ។ 
១ បង្កើនប្រាក់ចំណូល
ពួកយើងយល់ថាវាមានការលំបាកសម្រាប់មនុស្សភាគច្រើនក្នុងការបង្កើនប្រាក់ចំណូល។ ប៉ុន្តែអ្នកអាចស្វែងរក២ឬក៏ច្រើនជាងហ្នឹងទៀតដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក។​ នៅពេលដែលអ្នកគិតថាអ្នកមិនមានប្រាក់គ្រប់គ្រាន់ អ្នកបានដាក់គោលដៅបរាជ័យស្រាប់ទៅហើយ។ អ្នកត្រូវតែផ្លាស់ប្ដូរគំនិតមួយនេះចេញហើយជឿលើខ្លួនឯងថាអ្នកធ្វើបាន អ្នកនឹងអាចរកវិធីក្នុងការបង្កើតលុយប្រាកដជាបាន។
អ្នកត្រូវតែធ្វើវាឲ្យបានមុននឹងអ្នកចាប់ផ្ដើមសន្សំប្រាក់ឬមួយក៏វិនិយោគអ្នកត្រូវតែមានរកប្រាក់ដែលអ្នកអាចធ្វើបានដើម្បីសល់ប្រាក់ក្រោយពេលដែលអ្នកបានចំណាយប្រាក់ណាដែលចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
២ សន្សំ
ទម្លាប់នៃការសន្សំប្រាក់ នាំឲ្យអ្នកមានភាពជោគជ័យជាមួយនឹងអ្វីៗគ្រប់អ្វីទាំងអស់។ នៅពេលនេះអ្នកមានប្រាក់គ្រប់គ្រាន់ហើយក៏កំពុងរស់នៅដោយសុខស្រួលដែរ ប៉ុន្តែអ្នកមិនសន្សំប្រាក់។ ចុះហេតុអ្វី? ជួនអ្នកចំណាយប្រាក់ទៅលើរបស់លើសពីអ្វីដែលអ្នកបានគ្រងទុក។ នេះគឺជាបញ្ហាដ៏ធំ គ្រាន់តែទិញអ្វីដែលអ្នកពិតជាត្រូវការបានហើយ។ 
តើអ្នកពិតជាត្រូវការទិញទូរទស្សន៍ដ៏ធំនោះទេ? អ្នកត្រូវតែសន្សំប្រាក់ពីព្រោះនៅពេលដែលអ្នកមានប្រាក់ចំណូលគ្រប់គ្រាន់ដែលអាចរ៉ាប់រងការរស់នៅប្រចាំថ្ងៃរបស់អ្នកហើយ អ្នកត្រូវតែរៀបចំគម្រោងដើម្បីអភិរវឌ្ឍផែនការថែមទៀត។
មធ្យោបាយល្អបំផុតក្នុងការសន្សំប្រាក់គឺរស់នៅទាបជាងចំណូលរបស់អ្នក។ នេះមានន័យថាប្រសិនបើអ្នករកបាន $2000 ក្នុងមួយឆ្នាំ អ្នកត្រូវតែរស់នៅដូចអ្នកដែលរកបាន$1000 ក្នុងមួយឆ្នាំ។ ប្រសិនបើអ្នកចង់បានទ្រព្យសម្បត្តិថែមអញ្ចឹងអ្នកគួតែចំណាយតិចជាងចំណូលរបស់អ្នកពីព្រោះប្រាក់ដែលនៅសល់គឺជាគម្រោងសម្រាប់សន្សំដើម្បីបង្កើនទ្រព្យសម្បត្តិអ្នក។
៣ វិនិយោគ
ការសន្សំជាទម្លាប់ល្អ យ៉ាងណាមិញចូរកុំទុកលុយច្រើនពេក អ្នកគួរចេះយកលុយបង្កើតលុយ។ ចំណាយធនធានដែលអ្នកមានដើម្បីបណ្ដាក់ទុនក្នុងការរកស៊ី ដើម្បីទទួលបានចំណូនបន្ថែម រួមជាមួយនឹងប្រាក់ចំណេញដែលបានមកពីការរកស៊ី។


ភាពខុសគ្នារវាងការសន្សំប្រាក់និងការវិនិយោគ


ភាពខុសគ្នារវាងការសន្សំប្រាក់និងការវិនិយោគ
ការសន្សំនិងការវិនិយោគគឺសុទ្ធតែទាក់ទងនឹងលុយ ហើយវិធីទាំងពីរយ៉ាងនេះទៀមទារឲ្យយើងមានការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់លុយឲមានប្រសិទ្ធភាព។ យ៉ាងណាមិញ តើការសន្សំប្រាក់ និង ការវិនិយោគប្រាក់មានភាពខុសគ្នាយ៉ាងដូចម្ដេច?
ដើម្បីឆ្លើយនឹងសំនួរខាងលើ ថ្ងៃនេះ Focus Coffee Plus ចង់រំលែកបន្ថែម ជាមួយអ្នកនូវលក្ខណៈពិសេសក៏ដូចគ្នាភាពខុសគ្នានៃវិធីប្រើប្រាស់ប្រាក់ទាំងពីរនេះ។
១. ការសន្សំ
ការសន្សំ គឺជាដំណើរការនៃការរក្សាទុកនូវ ប្រាក់ដែលអ្នកចាយសល់ ឬជាការទុកនូវ ប្រាក់ដែលអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់បច្ចុប្បន្ន ដើម្បីយកទៅប្រើនៅពេលក្រោយ ពេលដែលអ្នកមានអាសន្ន ចាំបាច់ត្រូវប្រើ ឬដើម្បីសម្រេចគោលបំណងអ្វីមួយដូចជា សន្សំ ដើម្បីទិញទូរសព្ទជាដើម។
២. ការវិនិយោគ
ការវិនិយោគវិញ គឺជា ដំណើរការនៃការចាយប្រាក់នៅពេលនេះ ដើម្បីទទួលបានប្រាក់បន្ថែម នាពេលអនាគត មានន័យថា យើងយកលុយ ដើម្បីបង្កើតលុយ ដូចជា ការទិញ និងលក់ផលិតផលហិរញ្ញវត្ថុ ដើម្បីទទួលបានប្រាក់ ឬ ការរក្សាទុកនូវផលិតផល ដើម្បីទទួលបានប្រាក់ចំណេញ។ ជាទូទៅ ការវិនិយោគធ្វើឡើង តាមរយៈការបណ្ដាក់ទុនទៅលើ វត្ថុដែលមានតម្លៃ ដើម្បីបង្កើនចំណូល ឬទ្រព្យសម្បត្តិជាដើម។