បង្ហាញថាអ្នកចាយលុយសល់ថ្ងៃ ដាច់ខែ ដាច់ខ្យល់
លុយមិនស្រួលរកប៉ុន្មាននោះទេ
ដូចនេះកុំចេះតែចាយវាយផ្តេសផ្តាសតាមចិត្តឲ្យសោះ។
ការចាយវាយផ្តេសផ្តាសហួយកម្រិត ហួសមាឌ ជាហេតុនាំឲ្យមនុស្សជាច្រើនជួបតែទុក្ខវេទនាផ្នែកហិរញវត្ថុដដែលៗមិនចេះចប់។
ខាងក្រោមនេះជាសញ្ញាមួយចំនួនដែលបង្ហាញថា
អ្នកកំពុងតែមានការចំណាយហួសកម្រិតដោយមិនដឹងខ្លួន៖
១ មិនបានកំណត់ការចាយវាយ
ការបែងចែកចំនុចនេះមិនបានច្បាស់លាស់អាច
បណ្តាលឲ្យអ្នកចាយលើសពីទំហំថវិការពិតជាក់ស្តែង។
បើមិនមានផែកការចាយវាយនោះទេ ច្បាស់ណាស់ថាអ្នកនឹងជួយបញ្ហាហិរញ្ញវត្ថុ ទឹកភ្នែកជូតក្បាលជង្គង់នាចុងខែមិនខាន។ ដូចនេះ អ្នកត្រូវចេះបែងចែកឲ្យច្បាស់លាស
ថាត្រូវចំណាយលើអ្វីខ្លះដែលចំបាច់ និងកំណត់សាច់ប្រាក់ឲ្យបានច្បាស់លាស់។
២ ការចំណាយលើសចំណូល
ការចាយលើសចំណូលជាសញ្ញា១
ដែលបង្ហាញអោយឃើញយ៉ាងច្បាស់ថា អ្នកកំពុងតែចាយ លើសពីលទ្ធភាពហើយ។ ការចាយលើសចំណូលធ្វើឲ្យអ្នកជួបវិបត្តហិរញ្ញវត្ថុ
បើទោះបីអ្នកប្រាក់ខែឬចំណូលច្រើនប៉ុណ្ណាក៏ដោយ។
ការចំណាយលើសពីលទ្ធភាពដែលខ្លួនអាចរកបាន ច្បាស់ណាស់ថាចុងខែខ្ចីលុយគេដើម្បីចាយបង្គ្រប់ខែ។
ដូចនេះ អ្នកត្រូវប្រាកដថា
កុំចំណាយលើសពីចំណូលឲ្យសោះ ប្រយ័ត្នចាយលុយសល់ខែ ដាច់ខែ ដាច់ខ្យល់។
៣ ជំពាក់បំណុល
បំណុលគឺជាផលដែលកើតឡើងពីការចាយលើសកម្រិត។
បើវាជាបំណុលដែលអ្នកខ្ចីបុលមក ដើម្បីបង្កើនចំណូលនោះវាមិនអីទេ តែបើវាបណ្តាលមកពីកង្វះខាតក្នុងការចាយវាយវិញនោះវា
បង្ហាញថាអ្នកកំពុងតែចាយមិនគិតមាឌហើយ។ បើចុងខែចាប់ផ្ដើម ខ្ចីបុលគេហើយ នោះច្បាស់ណាស់ថាអ្នកនឹងពិបាកហើយ។
ដូចនេះ ជៀសវាងខ្ចីលុយគេមកចាយ
ប្រយ័ត្នធ្វើការយកប្រាក់មកសងគេ។
៤ បង់រំលោះផ្ទះលើសពី ៣០%
ប្រសិនបើអ្នកទិញផ្ទះ
និងបង់រំលោះផ្ទះនោះគឺមិនគួរឲ្យលើសពី ៣០%នៃប្រាក់ចំណូលរបស់អ្នកឡើយ។
ពុំនោះទេ វាអាចបណ្តាលឲ្យអ្នកជួបវិបត្តិហិរញវត្ថុនៅថ្ងៃក្រោយមិនខានឡើយ។ នេះមានន័យថារកប្រាក់មកសម្រាប់តែបង់រំលោះឲ្យគេ។
៥ ចំណាយតាមចំណង់
ការចាយវាយតាមចិត្តចង់គឺជាជំងឺមហារីក
ដែលធ្វើឲ្យអ្នកចាយលើសកម្រិតដែរ។ បើអ្នកទិញរបស់ដែលមិន ចាំបាច់នៅថ្ងៃនេះ ថ្ងៃក្រោយអ្នកនឹងត្រូវលក់របស់ដែលចាំបាច់វិញ។
អ្នកត្រូវចាយមើលផងថាអ្វីដែលចាំបាច់ កុំឃើញថោក បញ្ចុះតម្លៃ
ចេះតែទិញ។
៦ គ្មានលុយសន្សំ
គ្មានសល់លុយសន្សំ ពេលខ្លះមិនមែនមកពីគ្មានផែនការសន្សំទេ
តែវាអាចបណ្តាល មកពីមិនបានធ្វើតាមផែនការសន្សំវិញ ដែលបណ្តាលមកពីការចាយវាយច្រើនជ្រុល។
ដូចនេះ អ្នកគួរចេះបែងចែកលុយកាក់ខ្លះសម្រាប់សន្សំ
ប្រើប្រាស់នៅពេលចាំបាច់ណាមួយ៕

No comments:
Post a Comment