ចំណុចល្អនិងអាក្រក់នៃការធ្វើការផងរៀនផង
នៅពេលដែលអ្នកមកដល់វ័យជំទង់អ្នកចាប់ផ្ដើមអភិវឌ្ឍន៍ខ្លួនឯងនូវភាពឯករជ្យ។
ពួកគេក្លាយជាមនុស្សម្នាក់ដែលមានភាពទំនួលខុសត្រូវជាមនុស្សពេញវ័យមួយរូប។
ការងារក្រៅម៉ោងគឺជាជម្រើសដំបូងដែលពួកគេកំពុងពិចារណា។
វាបានផ្ដល់ប្រាក់ចំណូលនិងអាចទទួលបាននូវបទពិសោធន៏មួយដ៏មានតម្លៃថែមទៀតផង។ទាំងនេះគឺជាគុណសម្បត្តិនិងគុណវិបត្តិសម្រាប់សិស្សនិស្សិតដែលធ្វើការបណ្ដើរហើយរៀនបណ្ដើរ។
គុណសម្បត្តិ
- ទទួលបានបទពិសោធន៏ ពួកគេបានស្វែងរកការងារនិងយល់ពីដំណើរការនៃការសំភាសន៍
នេះគឺជាបទពិសោធន៏ដែលមិនអាចកាត់ថ្លៃបានហើយវាក៏អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលសង្គមរបស់យើងសព្វថ្ងៃ។
- មានទំនួលទទួលខុសត្រូវបានច្រើន អ្នកទទួលបានបទពិសោធន៍ជាក់ស្ដែងនិងភាពទទួលខុសត្រូវនៅក្នុងវិស័យការងារ
ដែលសិស្សដ៏ទៃបានសិស្សស្វែងយល់ត្រឹមតែទ្រឹស្ដី។
ហើយវាងាយស្រួលសម្រាប់អ្នកសម្រាប់សរសេរលិខិតអមឯកសារ (cover letter)
សម្រាប់ការងារនៅថ្ងៃអនាគតរបស់អ្នកផង។
- ទទួលបានការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ វាអាចឲ្យនិសិ្សតអាចបង់ថ្លៃសាកកវិទ្យាល័យដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការជំនួយពីគ្រួសាររបស់ពួកគេ។
- រៀនអំពីជំនាញផ្ទាល់ខ្លួន ដើម្បីដោះស្រាយជាមួយប្រធាន
បុគ្គលិករួមការងារ
យុវវ័យត្រូវយល់ថាម្ចាស់ក្រុមហ៊ុនត្រូវការរកបុគ្គលិករបៀមម៉េចដូចជាការគោរពនិងទំនាក់ទំនងល្អនិងសមត្ថភាពក្នុងការធ្វើការជាមួយអ្នកដ៏ទៃ។
គុណវិបិត្ត
- មិនសូវមានពេលវេលាសម្រាប់ស្វ័យសិក្សា៖ នៅពេលនោះ
ទម្ងន់ការងារនិងពេលវេលាសម្រាប់ស្វ័យសិក្សាអាចមានការប៉ះពាល់គ្នាបើអ្នកមិនបានបែងចែកពេលវេលាបានល្អ។
- ឆាប់មានសម្ពាធ៖ ធម្មតាពេលមានការងារធ្វើផង
ហើយថែមទាំងការងារសាលាបន្ថែមពីលើទៀត នោះអ្នកនឹងឆាប់មានសម្ពាធ និងស្រ្តេសច្រើន។
- ឧស្សាហ៍អវត្តមាន៖ ពេលខ្លះមេរបស់អ្នកអាចហៅទៅចូលរួមកិច្ចប្រជុំ
ឬធ្វើការថែមម៉ោង ដែលជានិច្ចជាការប៉ះពាល់ដល់អវត្តមាននៅសាលាជាដើម។

No comments:
Post a Comment