តើជំនួញគឺជាអ្វី?
ជំនួញគឺជាពាក្យដែលគេនិយមប្រើប្រាស់នៅក្នុងភាសាជាច្រើន។
ចុះតើពាក្យនេះមានន័យយ៉ាងណាឲ្យប្រាកដទៅ? ផ្នត់គំនិត និង
សកម្មភាពរបស់ជំនួញបានរីកចំរើនឡើងនៅក្នុងសម័យទំនើប។ កាលពីដំបូងឡើយ
ពាក្យថាជំនួញគ្រាន់តែនិយាយសំដៅដល់ការដោះដូរ ឬ
ជួញដូរសម្រាប់វត្ថុដែលមនុស្សចង់បាន ឬ ត្រូវការប៉ុណ្ណោះ។ បច្ចុប្បន្ន
ពាក្យនេះមានអត្ថន័យទៅតាមបច្ចេកទេសម្យ៉ាងទៀត។
អត្ថន័យមួយនៃពាក្យជំនួញគឺ ការផលិត ការដឹកជញ្ជូន និង
ការលក់ផលិតផលនិងសេវាកម្មដើម្បីផលចំនេញ។ ដើម្បីធ្វើពិសោធន៍ទៅលើអត្ថន័យនេះ
យើងនឹងមើលទៅផ្នែកផ្សេងៗរបស់វាទាំងអស់គ្នា។
ផលិតកម្ម គឺជាការបង្កើតនូវសេវាទាំងឡាយ ឬ
ជាការប្តូរវត្ថុធាតុដើមទៅជាផលិតផល។ ជាឧទាហរណ៍
គឺការប្តូររ៉ែដែកឲ្យទៅជាបំណែកផ្សេងៗរបស់ឡាន។
បន្ទាប់មកទៀតផលិតផលទាំងនេះត្រូវការការផ្ទេរពីរោងចក្រទៅកាន់ទីផ្សារ។
អំពើរនេះហៅថា ការដឹកជញ្ជូន។ ដូចជាឡានមួយ
ដែលគេត្រូវដឹកពីរោកចក្រនៅក្រុងឌីត្រយ
ទៅកាន់ឈ្មួញនៅរដ្ឋមីយ៉ាមីជាដើម។
ទីបី គឺការលក់ផលិតផល ឬ សេវាកម្ម។ ការលក់
គឺជាការផ្លាស់ប្តូរផលិតផលមួយ ឬសេវាកម្ម ដើម្បីប្រាក់។
គេលក់ឡានមួយទៅឲ្យអតិថិជនដើម្បីទទួលបានប្រាក់។
ទំនិញជាផលិតផលដែលមនុស្សត្រូវការ ឬចង់បាន។ ជាឧទាហរណ៍គឺ
ឡានត្រូវបានគេចាត់ទុកថាជាទំនិញមួយ។ រីឯសេវាកម្ម
គឺជាសកម្មភាពទាំងឡាយណា ដែលមនុស្សម្នាក់ ឬក្រុមមួយ
បង្កើតឡើងសម្រាប់មនុស្សម្នាក់ផ្សេងទៀត ឬអង្គការមួយ។ ឧទាហរណ៍៖
ជាងជួសជុលឡានបង្កើតនូវសកម្មភាពជាសេវាកម្មមួយ
នៅពេលដែលគាត់ជួសជុលឡាន ហើយវេជ្ជបណ្ឌិតម្នាក់ ក៏បង្កើតនូវសកម្មភាព
ដែលជាសេវាកម្មមួយផងដែរនៅពេលដែលគាត់ថែរក្សាអ្នកជំងឺ។
ដូច្នេះ ជំនួញ គឺជាការរួមបញ្ចូលគ្នានៃសកម្មភាពទាំងនេះគឺ៖
ការផលិត ការដឹកជញ្ជូន និង ការលក់។ ទោះយ៉ាងណាក៏ដោយ
ក៏នៅមានកត្តាសំខាន់មួយទៀត។ កត្តានេះ គឺការបង្កើតនូវផលចំនេញ ឬ
Economic surplus ។ គោលដៅចម្បងគេក្នុងដំណើរការរបស់ក្រុមហ៊ុនជំនួញរបស់អាមេរិកគឺ
បង្កើតផលចំនេញ។ ផលចំនេញគឺជាប្រាក់ដែលនៅសល់
បន្ទាប់ពីចំណាយទាំងអស់ត្រូវបានបង់អស់ហើយ។ ការបង្កើត
ចំនួនលើសក្នុងសេដ្ឋកិច្ច (Economic surplus) ឬ ផលចំនេញ
គឺជាគោលដៅដំបូងក្នុងសកម្មភាពជំនួញ។

No comments:
Post a Comment