ចំណូលតិចតែសន្សំបានច្រើន
ការទទួលប្រាក់ចំណូលទាបគឺជាស្ថានភាពដ៏សែនពិបាកមួយដែលប្រជាជនរបស់យើងភាគច្រើនកំពុងជួបប្រទះ។រាល់ថ្ងៃវាហាក់បីដូចជាយើងតែងតែខ្វាយខ្វល់ជាមួយរឿងប្រាក់កាក់ដូចជាការបង់ថ្លៃជួលផ្ទះ
ទិញម្ហូបឬគ្រឿងទេសជាដើម។ ទោះជាយ៉ាងណាក្ដីការសន្សំប្រាក់ទោះបីជាអ្នកមានចំណូលតិចក្ដីក៏អ្នកអាចសន្សំបានដែរ។
ប្រសិនបើអ្នកពិបាករកប្រាក់ចំណូលបានតិចហើយអ្នកកំពុងជួបនូវបញ្ហាទាំងនេះ
ដូចច្នេះហើយទាំងនេះគឺជាចំណុចសំខាន់ៗដែលអាចជួយអ្នកបានក្នុងកំឡុងពេលពិបាកទាំងនេះ។
- ថែរក្សានូវអ្វីដែលចាំបាច់ជាមុនសិន
នេះមានន័យថាអ្នកគួតែបង់ប្រាក់ឈ្នួលនិងអាហារជាមុន។
កាត់បន្ថយឬលុបចោលសេវាកម្មណាដែលមិនចាំបាច់ឬអ្នកមិនទាន់ត្រូវការនៅខណៈពេលនេះសិន។
ប្រសិនបើអ្នកបាត់បង់ការងារថែមទៀតតើអ្នកមានទ្រព្យណាដែលមិនចាំបាច់ដើម្បីលក់ដែរឬទេ?
អ្នកអាចសាកមើលជុំវិញផ្ទះរបស់អ្នកថាមានអ្វីខ្លះដែលអ្នកមិនត្រូវការ។
- ចាប់ផ្ដើមកាត់បន្ថយ
បន្ទាប់ពីអ្នកដឹងថាអ្វីដែលអ្នកកំពុងចំណាយអ្នកអាចកាត់បន្ថយបន្តិចម្ដងៗ។
អ្នកអាចកាត់បន្ថយវាទាំងស្រុងបានដើម្បីបន្ថយការចំណាយរបស់អ្នក។
ការកាត់បន្ថយចំណាយណាដែលមិនចាំបាច់ហើយនិងរកវិធីដែលមានតម្លៃសមរម្យ។
វាហាក់បីដូចជាបូជានៅពេលដំបូង ប៉ុន្តែពួកយើងអាចធានាបានថាវានឹងមានតម្លៃនៃការខំប្រឹងប្រែងរបស់អ្នក។
- រកការងារក្រៅម៉ោងបន្ថែម
អ្នកអាចចំណាយពេលវេលាដែលទំនេររៀងរាល់ចុងសប្ដាហ៍ ធ្វើការនៅតាមហាងកាហ្វេ
ឬបកប្រែអត្ថបទយកប្រាក់បាន។
បើអ្នកចេះភាសាច្បាស់អ្នកអាចធ្វើជាមគ្គុទេសទេសចរណ៍ឲ្យជនបរទេសបានយ៉ាងងាយ។

No comments:
Post a Comment