តើទីតាំងរកស៊ីពិតជាសំខាន់មែនឬ?
អាជីវកម្ម ឬ ក្រុមហ៊ុនណាក៏ដូច ក្រុមហ៊ុនណាដែរ
យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបី ជួលអគាសម្រាប់ធ្វើជាការិយាល័យក៏ដោយ
ក៏នៅតាមបណ្ដោយផ្លូវធំដែរ។ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ
មិនទៅរកអាគារ ឬ ដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ ?
ថ្ងៃនេះក្រុមហ៊ុន Focus Coffee Plus នឹង ចែករំលែកចំនេះដឹងចខ្លះដ៏លោកអ្នក។
១. ធ្វើអោយអាជីវកម្មរបស់មានគេស្គាល់ច្រើន.
ការពិតណាស់ បើអាជិវកម្ម ហាងទំនិញ ផ្សេងៗតែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និង ដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជាអ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀកបំពាក់នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។ វាធ្វើអោយអតិថិជនរបស់អ្នកងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬ កន្លែងមានពេញនិយមសម្រាប់ការបើកអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដំណើរផ្លូវកាត់ច្រើន វាធ្វើអោយអតិថិជនរបស់អ្នកដឹង និង ស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។២. លក់ដាច់
បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន
អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។
ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬ សាច់ញាតិ
កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬ ទិញ ទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំ ក្រុមហ៊ុន
របស់អ្នក បើពួកគេមានមិត្ត ឬ សាច់ញាតិមានតម្រូវការ ទិញផលិតផលរបស់អ្នកនោះ
ព្រោះពួកគេងាយស្គាល់បើ អតិថិជនរបស់ណែនាំប្រាប់ ពួកគេអាចមករកបានដោតខ្លួនឯង
ដោយមិនចាំបាច់អោយផែនទីមើលនោះទេ។ ធម្មតាទេបើមានទីតាំងអតិថិជនងាយស្រួលរកនិងមកជួយជាវច្រើន។
ទីតាំងអាជីវកម្ម
គឺជាផ្នែកសំខាន់មួយសម្រាប់ម្ចាស់អាជីវកម្ម គ្រប់រូបត្រូវតែគិតដល់
ហើយនឹងស្វែងរកទីតាំងដែលសាកសម និង ប្រភេទអាជីវកម្មដូចគ្នា៕
No comments:
Post a Comment