ភាពខុសគ្នារវាងការសន្សំប្រាក់និងការវិនិយោគ
ការសន្សំនិងការវិនិយោគគឺសុទ្ធតែទាក់ទងនឹងលុយ
ហើយវិធីទាំងពីរយ៉ាងនេះទៀមទារឲ្យយើងមានការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់លុយឲមានប្រសិទ្ធភាព។
យ៉ាងណាមិញ តើការសន្សំប្រាក់ និង ការវិនិយោគប្រាក់មានភាពខុសគ្នាយ៉ាងដូចម្ដេច?
ដើម្បីឆ្លើយនឹងសំនួរខាងលើ ថ្ងៃនេះ Focus Coffee Plus ចង់រំលែកបន្ថែម
ជាមួយអ្នកនូវលក្ខណៈពិសេសក៏ដូចគ្នាភាពខុសគ្នានៃវិធីប្រើប្រាស់ប្រាក់ទាំងពីរនេះ។
១. ការសន្សំ
ការសន្សំ គឺជាដំណើរការនៃការរក្សាទុកនូវ ប្រាក់ដែលអ្នកចាយសល់ ឬជាការទុកនូវ
ប្រាក់ដែលអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់បច្ចុប្បន្ន ដើម្បីយកទៅប្រើនៅពេលក្រោយ
ពេលដែលអ្នកមានអាសន្ន ចាំបាច់ត្រូវប្រើ ឬដើម្បីសម្រេចគោលបំណងអ្វីមួយដូចជា សន្សំ
ដើម្បីទិញទូរសព្ទជាដើម។
២. ការវិនិយោគ
ការវិនិយោគវិញ គឺជា ដំណើរការនៃការចាយប្រាក់នៅពេលនេះ
ដើម្បីទទួលបានប្រាក់បន្ថែម នាពេលអនាគត មានន័យថា យើងយកលុយ ដើម្បីបង្កើតលុយ ដូចជា
ការទិញ និងលក់ផលិតផលហិរញ្ញវត្ថុ ដើម្បីទទួលបានប្រាក់ ឬ ការរក្សាទុកនូវផលិតផល
ដើម្បីទទួលបានប្រាក់ចំណេញ។ ជាទូទៅ ការវិនិយោគធ្វើឡើង តាមរយៈការបណ្ដាក់ទុនទៅលើ
វត្ថុដែលមានតម្លៃ ដើម្បីបង្កើនចំណូល ឬទ្រព្យសម្បត្តិជាដើម។

No comments:
Post a Comment