ធ្វើយ៉ាងណាទើបបានលុយច្រើន?
ការបង្កើតទ្រព្យសម្បត្តិចាប់ផ្ដើមដោយការរៀបចំគម្រោង។
ជីវិតមើលទៅហាក់បីដូចជាមិនដែលចេះចុះថ្លៃហើយការសន្សំក៏មិនថាចេះស្រួលដែរ។
ប្រជាជនខ្មែភាគច្រើនបានដឹងហើយថាគាត់ត្រូវតែចំណាយប្រាក់តិចជាងចំណូលរបស់គាត់ដើម្បីបង្កើតទ្រព្យសម្បត្តិ
មិនថាគាត់បើកអាជីវកម្មក្ដីឬមួយក៏មានគម្រោងសន្សំប្រាក់។ ប៉ុន្តែធ្វើយ៉ាងម៉េច?
ទាំងនេះគឺជាវិធីទាំង3ដែលស្ពានបានធ្វើការស្រាវជ្រាវមកចែកចាយជាមួយអ្នកទាំងអស់គ្នាដើម្បីបង្កើតទ្រព្យសម្បត្តិរបស់អ្នកបានឲ្យបានកាន់តែច្រើន។
ហើយវិធីទាំងនេះសម្រាប់ប្រជាជនខ្មែរគ្រប់រូបមិនថាអ្នកឋិតនៅក្នុងវ័យណាទេ។
១
បង្កើនប្រាក់ចំណូល
ពួកយើងយល់ថាវាមានការលំបាកសម្រាប់មនុស្សភាគច្រើនក្នុងការបង្កើនប្រាក់ចំណូល។
ប៉ុន្តែអ្នកអាចស្វែងរក២ឬក៏ច្រើនជាងហ្នឹងទៀតដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក។
នៅពេលដែលអ្នកគិតថាអ្នកមិនមានប្រាក់គ្រប់គ្រាន់ អ្នកបានដាក់គោលដៅបរាជ័យស្រាប់ទៅហើយ។
អ្នកត្រូវតែផ្លាស់ប្ដូរគំនិតមួយនេះចេញហើយជឿលើខ្លួនឯងថាអ្នកធ្វើបាន
អ្នកនឹងអាចរកវិធីក្នុងការបង្កើតលុយប្រាកដជាបាន។
អ្នកត្រូវតែធ្វើវាឲ្យបានមុននឹងអ្នកចាប់ផ្ដើមសន្សំប្រាក់ឬមួយក៏វិនិយោគអ្នកត្រូវតែមានរកប្រាក់ដែលអ្នកអាចធ្វើបានដើម្បីសល់ប្រាក់ក្រោយពេលដែលអ្នកបានចំណាយប្រាក់ណាដែលចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
២ សន្សំ
ទម្លាប់នៃការសន្សំប្រាក់
នាំឲ្យអ្នកមានភាពជោគជ័យជាមួយនឹងអ្វីៗគ្រប់អ្វីទាំងអស់។
នៅពេលនេះអ្នកមានប្រាក់គ្រប់គ្រាន់ហើយក៏កំពុងរស់នៅដោយសុខស្រួលដែរ
ប៉ុន្តែអ្នកមិនសន្សំប្រាក់។ ចុះហេតុអ្វី?
ជួនអ្នកចំណាយប្រាក់ទៅលើរបស់លើសពីអ្វីដែលអ្នកបានគ្រងទុក។ នេះគឺជាបញ្ហាដ៏ធំ
គ្រាន់តែទិញអ្វីដែលអ្នកពិតជាត្រូវការបានហើយ។
តើអ្នកពិតជាត្រូវការទិញទូរទស្សន៍ដ៏ធំនោះទេ?
អ្នកត្រូវតែសន្សំប្រាក់ពីព្រោះនៅពេលដែលអ្នកមានប្រាក់ចំណូលគ្រប់គ្រាន់ដែលអាចរ៉ាប់រងការរស់នៅប្រចាំថ្ងៃរបស់អ្នកហើយ
អ្នកត្រូវតែរៀបចំគម្រោងដើម្បីអភិរវឌ្ឍផែនការថែមទៀត។
មធ្យោបាយល្អបំផុតក្នុងការសន្សំប្រាក់គឺរស់នៅទាបជាងចំណូលរបស់អ្នក។
នេះមានន័យថាប្រសិនបើអ្នករកបាន $2000 ក្នុងមួយឆ្នាំ
អ្នកត្រូវតែរស់នៅដូចអ្នកដែលរកបាន$1000 ក្នុងមួយឆ្នាំ។
ប្រសិនបើអ្នកចង់បានទ្រព្យសម្បត្តិថែមអញ្ចឹងអ្នកគួតែចំណាយតិចជាងចំណូលរបស់អ្នកពីព្រោះប្រាក់ដែលនៅសល់គឺជាគម្រោងសម្រាប់សន្សំដើម្បីបង្កើនទ្រព្យសម្បត្តិអ្នក។
៣ វិនិយោគ
ការសន្សំជាទម្លាប់ល្អ
យ៉ាងណាមិញចូរកុំទុកលុយច្រើនពេក អ្នកគួរចេះយកលុយបង្កើតលុយ។
ចំណាយធនធានដែលអ្នកមានដើម្បីបណ្ដាក់ទុនក្នុងការរកស៊ី ដើម្បីទទួលបានចំណូនបន្ថែម
រួមជាមួយនឹងប្រាក់ចំណេញដែលបានមកពីការរកស៊ី។

No comments:
Post a Comment