សម្រង់សម្ដី ១០ ឃ្លារៀបរាប់អំពីការធ្លាក់ចូលក្នុងអន្លង់ស្នេហ៍នរណាម្នាក់
អារម្មណ៍ពេលធ្លាក់ចូលក្នុងអន្លង់ស្នេហ៍នរណាម្នាក់
អ្វីៗដូចជាការយល់សប្តិអ៊ីចឹង អ្នកមិនបានគិតអ្វីទាំងអស់ អ្នកមានអារម្មណ៍សប្បាយ រីករាយនៅពេលបានឃើញមុខគេ។ ប្រសិនបើមិនបានឃើញមុខគេទេ អារម្មណ៍អណ្ដែតអណ្ដូង ស្រមើស្រមៃចង់ជួបគេ ចង់ឮសម្លេងគេ ចង់និយាយរកគេ។ នៅពេលអ្នកធ្លាក់ចូលក្នុងអន្លងស្នេហ៍
អ្នកងប់ងល់នឹងគេខ្លាំង។ ខាងក្រោមនេះគឺជាសម្រង់សម្ដី ១០ ឃ្លារៀបរាប់អំពីការធ្លាក់ចូលក្នុងអន្លង់ស្នេហ៍៖
១) នៅពេលខ្ញុំមើលទៅអ្នកខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នក។
អ្នកញញឹមដាក់ខ្ញុំពីព្រោះអ្នកក៏ដឹងថាខ្ញុំលួចស្រលាញ់អ្នក។
២) អ្នកដទៃប្រាប់ខ្ញុំថាដើម្បីធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ខ្ញុំ
ខ្ញុំត្រូវធ្វើឲ្យនាងសើច ប៉ុន្តែរាល់ពេលដែលនាងសើច ខ្ញុំគឺជានាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងវិញ។
៣) ក្នុងស្នាមញញឹមរបស់នាង ខ្ញុំមើលឃើញពីភាពស្រស់ស្អាតជាងផ្កាយនៅលើមេឃទៅទៀត។
៤) ការលង់ស្រលាញ់នាងគឺអារម្មណ៍ប្រៀបដូចជាការរាំទៅតាមចង្វាក់ភ្លេងនៃបេះរបស់នាង។
៥) ប្រសិនបើអ្នកសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំស្រលាញ់គាត់
ខ្ញុំគ្មានអ្វីនឹងឆ្លើយក្រៅពីពាក្យថាគាត់គឺជាគាត់
ហើយខ្ញុំគឺជាខ្ញុំ។
៦) ខ្ញុំធ្វើឲ្យខ្លួនឯងរវល់ក្នុងកិច្ចការផ្សេងៗ ប៉ុន្តែរាល់ពេលខ្ញុំសម្រាកខ្ញុំតែងតែគិតអំពីអ្នក។
៧) ខ្ញុំសូមស្បថថាខ្ញុំមិនអាចស្រលាញ់អ្នកជាងពេលនេះនោះទេ
ប៉ុន្តែខ្ញុំស្រលាញ់អ្នកកាន់តែខ្លាំងនៅថ្ងៃស្អែក។
៨) អ្នកគឺជាហេតុផល ក្ដីសង្ឃឹម ក្ដីសុបិន
ដែលខ្ញុំមាន។
៩) ក្ដីស្រលាញ់របស់ខ្ញុំសម្រាប់អ្នកគ្មានជម្រៅនោះទេ
ប៉ុន្តែព្រំដែនរបស់វាតែងតែវាតទីជានិច្ច។
១០) ទំនាញផែនដីមិនមែនជាហេតុផលដែលធ្វើឲ្យមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍នោះទេ។
No comments:
Post a Comment